header ads

Sponsor

ពិសី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានប្រកាសផ្សព្វផ្សាយព័ត៌មាន ដល់សាធារណៈជន ជាពិសេសបងប្អូន និយមលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា ៖ «សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាម ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook ឬ វេបសាយ»។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ទៀតថា សូមជៀសវាងការចុច Like ឬ Share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា ៖ ខាតបង់ពេលវេលា គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម។ ការចុច Like ឬ Share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ»។

អាស្រ័យដូចបានប្រកាសជូនខាងលើសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post