Friday, July 20, 2018

បែកថ្នាំហើយ! លេងសុទ្ធតែកាំបិត ម្ដង២ដើមចឹង អ្នកណាមិនខ្លាច!

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលបង្កចលាចលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន លេងសុទ្ធតែប្រើកាំបិត និងគំរាមអ្នកផ្ទះ អ្នកជិតខាងធ្វើឲ្យគ្រប់គ្នាមិនហ៊ានចូលផ្ទះសម្បែង ទើបនាំគ្នារាយការណ៍ដល់សមត្តកិច្ច កាលពីវេលាម៉ោង៣រសៀល រហូតដល់ម៉ោងប្រហែល៤រសៀល ទើបអាចធ្វើការឃាត់ខ្លួនបាននៅក្នុងផ្ទះ នាភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឲ្យដឹងថា បុរសខាងលើ មានឈ្មោះ ម៉ាច ចំរើន អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

ប្រភពព័ត៌មានឲ្យដឹងថា បុរសខាងលើ តែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមុនឈានដល់ហេតុការណ៍គួរឲ្យភ័យខ្លាចបែបនេះ គឺនៅវេលាម៉ោង១២ថ្ងៃត្រង់ បុរសនេះបានទៅឡើងលើដើមត្នោតម្តងរួចមកហើយ តែត្រូវបានអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនលួងលោមឲ្យចុះមកវិញ។ លុះពេលចុះមកនោះ បុរសនេះបានកាន់កាំបិតចំនួន២រួចបាត់ទៅហើយ ទើបនាំគ្នាមានការភ័យខ្លាចតែម្តង។

ប្រភពបន្តថា នៅពេលបុរសខាងលើ ដើរទៅដល់ផ្ទះរបស់ខ្លួន ស្រាប់តែឡូឡាអុកឡុកអ្នកផ្ទះ ដោយកាន់កាំបិតនៅនឹងដៃ និងបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះទៀត ហើយស្រែកគំរាមទៀត ទើបនាំគ្នាភ័យខ្លាចមិនហ៊ានចូលផ្ទះទាំងអស់គ្នា។ ក្រោយមកដោយមានការភ័យខ្លាច ដោយបុរសខាងលើកាន់កាំបិតជាប់នឹងដៃរហូត ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនយកទៅតែម្តង។

ក្រោយពីឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

Feature Ads