header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តដឹកដីប្រភេទយីឌុបទាំងតូចទាំងធំ សម្រុកដឹកដីចាក់បំពេញការដ្ឋានមួយកន្លែងស្ថិតនៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ បានបើកបរបញ្ច្រាស់ទិស ធ្លាក់ដីពេសពេញផ្លូវ បណ្តាលអោយហុយទ្រលោម លើអ្នកធ្វើដំណើរឆ្លងកាត់យ៉ាងខ្លាំង ជាពិសេសអ្នកជិះម៉ូតូ។ ដូច្នេះ សូមអោយអាជ្ញាធរ ដែលពាក់ព័ន្ធ ជួយមើលផង។

ការបើកបររថយន្តដឹកដីបញ្ច្រាស់ទិសនេះ បើតាមការអះអាងពីបុរសម្នាក់ជាទទួលមើលការខុសត្រូវបានឲ្យដឹងថា លោកឧកញ៉ាបានតម្រូវឲ្យរថយន្តដឹកដីបើកបរបញ្ច្រាស់ផ្លូវ ព្រោះបើបើកឆ្លងនាំឲ្យជ្រុះដីប្រឡាក់ផ្លូវ។ ម្យ៉ាងទីតាំងដែលត្រូវចាក់ដីបំពេញនោះ គឺនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ ប្រហែលជាង២០០ម៉ែត្រ។

ប្រភពពីបុរសទទួលមើលការខុសត្រូវដដែលបញ្ជាក់ថា ការដ្ឋានចាក់ដីបំពេញនេះជាអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនឹងត្រូវសាងសង់ថ្មី។

ដោយឡែកទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវ៦០ម៉ែត្របានសម្តែងក្តីព្រួយបារម្មណ៍យ៉ាងខ្លាំង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ នៅពេលដែលរថយន្តដឹកដីបើបរលឿនហើយហុយដីមិនស្រោចទឹកមូលហេតុមើលមិនឃើញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post