header ads

Sponsor

រិទ្ធី

លោក ណាជីប​ រ៉ាសាក់​ (Najib Razak) អតីតនាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី​ ត្រូវបានចាប់ខ្លួនហើយកាលពីយប់មិញ (យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ) នៅក្នុងវិមានដ៏ស្កឹមស្កៃរបស់គាត់​ ពាក់ព័ន្ធទៅនឹងបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំ​ ជុំវិញការគ្រប់គ្រងមូលនិធិរបស់រដ្ឋ​ (1MDB)។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងមិនដល់​ ២​ខែផងក្រោយ​ លោក​ ណាជីប​ បានចាញ់ឆ្នោត​។ មុននឹងឈានដល់ការចាប់ខ្លួននេះ​ គេឃើញមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងពុករលួយ​ អគ្គសវនករ​ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ ដែលកន្លងមកបានឃុបឃឹតគ្នាជាមួយលោក​ ណាជីប​ លាក់បាំង​ និងការពារគ្នាទៅវិញទៅមកដើម្បីបានផលចំណេញសម្រាប់ខ្លួន​ និងរួចផុតពីសំណាញ់ច្បាប់។

ក្នុងពេលជាមួយគ្នានេះដែរ​ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងតែរៀបចំសំណុំបែបបទដើម្បីប្រមូលយកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងអំពើពុករលួយ​ ដែលមានតម្លៃប្រហែល​ជាងបួនពាន់លានដុល្លា​ (4 billions USD)​ នៅឯបរទេសត្រឡប់ចូលមកជាទ្រព្យសម្បត្តិរដ្ឋាភិបាលម៉ាឡេស៊ីវិញ។ 

នាយករដ្ឋមន្ត្រីថ្មី លោក មហាធៀ មហាម៉ាត់ ធ្លាប់ផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Bernama ថា ណា​ជីបនឹងត្រូវ​នាំមក​តុលាការ​ឆាប់ៗ​ មនុស្សជាតិ​បានបង្ហាញ​ការងឿងឆ្ងល់​ហេតុអ្វី​បានជា​មិនមាន​ការចាត់វិធានកា​រ ហើយ ​ទុកឱ្យ​លោក ណា​ជីប រស់នៅ​ស្រួល​បែបនេះ​។

លោក មហាធៀ មហាម៉ាត់ ដែលមានអាយុ៩២ឆ្នាំ ទើបតែជាប់ឆ្នោតថ្មីៗបន្ថែមថា៖ ខ្ញុំ​ចង់​បញ្ជាក់ថាការនាំ​សុំ​ណុំ​រឿងនេះ​មក​តុលាការវា​ចាំបាច់​ត្រូវមាន​ភស្តុតាង​គ្រប់គ្រាន់​។ ដូច្នេះ​យើង​មិន​បរាជ័យ​ពេល​ចាប់ផ្តើម​ដំណើរការ​ចោទប្រកាន់​ជា​ផ្លូវការ​។​

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបង្ហាញអារម្មណ៍ថា៖ គួរឱ្យសង្វេកណាស់ អ្វីៗត្រូវរលាយអស់មួយពព្រិចភ្នែក​ ខូចកេរ្ត៍ឈ្មោះ​ដល់ក្រុមគ្រួសារ​ និងថែមទាំងជាប់គុកទៀត។ លើលោកនេះគ្មានអ្វីស្ថិត    ស្ថេរ​ និងអមត:ឡើយ​ ដូច្នេះមេដឹកនាំទាំងឡាយនៅលើពិភពលោក​ គួរជៀសវាងដើរលើគន្លងនយោបាយគាបសង្កត់​ ធ្វើទុក្ខបុកម្មេញគូប្រជែង​ និងព្រព្រឹត្តិអំពើពុករលួយគ្រប់រូបភាព​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post