header ads

Sponsor

ពិសី

កំពង់ស្ពឺៈ បុរសម្នាក់ ត្រូវបានម្ចាស់ផ្ទះសំណាក់ យីហោ “ធី ធី កុម្ភៈ” ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ បន្ទាប់ពីរូប​គេ​ចូលដេកក្នុងផ្ទះសំណាក់ ហើយយកលុយដុល្លារក្លែងក្លាយ បង់ឲ្យថ្លៃបន្ទប់​។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃអង្គារ ១៣រោច ខែបឋមសាឍ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិឡធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ឌឹម សារ៉ុម  ភេទប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានឈ្មោះ ស្រេង រតនា ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះសំណាក់ ឃាត់ខ្លួនប្រគល់ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​យកលុយដុល្លាក្លែងក្លាយក្រដាស ៥០$ ( ហាសិបដុល្លារ ) មកឲ្យ​ថ្លៃបន្ទប់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចធ្វើការឆែកឆេររកឃើញលុយដុល្លារក្លែងក្លាយនៅជាប់នឹងខ្លួនសរុបចំនួន ៣៣០$  (បីរយសាមសិប ដុល្លារ) ក្នុងនោះក្រដាស ៥០$ ចំនួន ៥សន្លឹក ក្រដាស ១០$ ចំនួន ៨សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ដើម្បី​ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post