header ads

Sponsor

ពិសី

សិល្បៈ ៖ ក្រោយមានការផ្ទុះ Share និង like នូវបទ «បែកគ្នាទៅបងចេកទេ » ដែលផុសចំនួន០៧ថ្ងៃ មានអ្នកចូលទស្សនា រហូតទៅដល់៦០ម៉ឺននាក់ ជាហេតុជំរុញឲ្យលោក ង៉ែត សុភ័ក្រ ផ្ដោតអារម្មណ៍ទៅលើការផលិត MV ដែលគ្រោងនឹងចំណាយដើមទុនរាប់ពាន់ដុល្លារដើម្បីផលិត ខារ៉ាអូខេរបស់លោកអោយមានការទាក់ទាញ និងចាប់អារម្មណ៌ពីទស្សនិកជន ដោយលោកថាមិនចាំបាច់មានតួល្បីចូលរួមសម្ដែង ។

MV បទនេះដែរ លោកថាមានការដឹកនាំសម្ដែងដោយ លោក នីកូឡា ដែលជាតារាសម្ដែងវ័យក្មេងម្នាក់ដែលមានមុខក្នុងសិល្បៈយូរឆ្នាំដែរ។ លោកបានបញ្ជាក់ថាចំពោះខារ៉ាអូខេនឹងចេញថតនៅថ្ងៃអាទិត្យខាងមុខនេះ ដែលមានតារាក្មេងខ្ចីស្អាតៗជាច្រើនចូលរួមសម្ដែង ដោយសារបទនេះជាប្រភេទបទចាក់ដោតដល់បេះដូងយុវវ័យស្រលាញ់ភេទដូចគ្នា។

គួរបញ្ជាក់ផងដែរថា មិនមែនជាបទទី០១ដែលលោកនិពន្ធ និងមានការគាំទ្រខ្លាំងទេ គឺលោកមានបទបីបទដែលផ្ទុះនៅឆ្នាំ២០១៤ ផងដែរ ដែលមានអ្នកចូលទស្សនារាប់សិបម៉ឺននាក់ ក្នុងនោះមានបទ «ស្ដេចលេង Facebook » និងបទ «ស្នេហ៍តាម Facebook» មានន័យ ជាដើម តែដោយសារលោកមមាញឹក នឹងការសម្ដែងរឿង និងបទចម្រៀង លោករយាលមួយរយៈ ធ្វើអោយអ្នកគាំទ្ររយាលចិត្តទើបមកផ្ទុះបទ «បែកគ្នាទៅបងចេកទេ​​ » ទើបអ្នកគាំទ្រស្រឡាំងកាំងស្ទើរតែមិនចាំថាម្ចាស់បទ «ស្ដេចលេងFacebook » ពីមុន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post