header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រយៈពេលជិត ២ អាទិត្យ ហើយ ដែលក្មេងៗ ១២ នាក់ និងគ្រូបង្វិករបស់ពួកគេ បានជាប់គាំងនៅក្នុងរូងភ្នំថាំលួង ទោះបីជាក្រុមអ្នកអ្នកសង្គ្រោះបានរកពួកគេឃើញហើយក្តី ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងពេលនេះ គឺថាត្រូវធ្វើយ៉ាងណានាំក្មេងៗចេញពីទីនេះ ព្រោះថាផ្លូវពិតជាពិបាកខ្លាំងណាស់ កន្លែងខ្លះតូច កន្លែងខ្លះធំ ងងឹត ហើយថែមទាំងមានទឹកលិចលង់ទៀតផង។

ប៉ុន្តែ ក្តីបារម្ភហាក់មានការថយចុះ សម្រាប់គ្រួសាររបស់ក្មេងៗ ក្រោយដឹងថាពួកគេនៅមានជីវិត និងទទួលបានការយកចិត្តទុកដាក់មើលថែរក្សា ដោយក្រុមអ្នកសង្គ្រោះជាច្រើននាក់។

ជាក់ស្ថែង ក្មេងៗ និងគ្រូបង្វិក បានសរសេរសំបុត្រជូនសមាជិកគ្រួសាររបស់ពួកគេ ដែលមានអត្ថន័យគួរឲ្យអាណិតណាស់ ហើយមានអារម្មណ៍ថាពួកគេគឺពិតជាចង់ចាកចេញ និងចង់ឃើញគ្រួសាររបស់ពួកគេណាស់ ។

ក្នុងនោះ ក្មេងម្នាក់ឈ្មោះ Mik បានសរសេរក្នុងសំបុត្រថា:

“កុំបារម្ភពីកូនអីណា! កូនពិតជានឹកលោកតា មីង ម៉ាក់ប៉ា និងគ្រប់គ្នាណាស់។ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។ ខ្ញុំនៅក្នុងនេះសុខសប្បាយទេ ព្រោះមានបងៗទាហានជើងទឹកមើលថែខ្ញុំបានល្អណាស់”។

ចំណែកក្មេងម្នាក់ទៀត បានសរសេរខ្លីថា: “ខ្ញុំសុខសប្បាយទេ នៅទីនេះរៀងត្រជាប់បន្តិច ប៉ុន្តែកុំបារម្ភពីខ្ញុំអីណា ហើយកុំភ្លេចធ្វើពិធីខួបកំណើតឪ្យខ្ញុំផង!”

គួរបញ្ជាក់ថា សំបុត្រទាំង ១៣ ច្បាប់ របស់ប្អូនៗ និងគ្រូបង្វិក ត្រូវបានក្រុមសង្គ្រោះទាហានជើងទឹកថៃនាំយកចេញមកខាងក្រៅ ដើម្បីយកទៅប្រគល់ជូនដល់ក្រុមគ្រួសាររបស់ក្មេងៗ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post