
មានតែពាក្យមួយឃ្លាទេថា “ដូចរស់ជាថ្មីម្តងទៀត” បន្ទាប់ពីពួកគេដែលជាមនុស្សទាំង ១៣ នាក់បានជាប់នៅក្នុងរូងភ្នំថាំហ្លូង គ្មានពន្លឺ គ្មានទឹកស្អាត គ្មានខ្យល់អាកាសល្អគ្រប់គ្រាន់ គ្មានចំណីអាហា រស់នៅយ៉ាងលំបាកបំផុត ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញ និងបានរំដោះដោយជោគជ័យ ក្នុងបេសកម្មរយៈពេល ៣ ថ្ងៃជាប់ៗគ្នា បន្ទាប់ពីជាប់នៅទីនោះអស់រយៈពេល ១៨ ថ្ងៃ គិតចាប់ពីថ្ងៃៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨។


ខណៈពេលនេះ ក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិក កំពុងតែស្តិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យជំងឺ ដែលពួកគេបានកើតអំឡុងពេលរស់នៅក្នុងរូងភ្នំ មានដូចជាបញ្ហាដកដង្ហើម ភ្នែក សួត ជាដើម។


គួរឲ្យដឹងថា មុននេះបន្តិច វីដេអូជាលើកដំបូង បានបង្ហាញពីក្មេងៗ ទាំង ១២ នាក់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយពេលនេះ ក្មេងៗទាំង ១២ និងគ្រួបង្វិក ក៏អាចបានមើលឃើញម្តាយឪពុក និងសមាជិកគ្រួសាររបស់ពួកគេវិញហើយ ប៉ុន្តែតាមកញ្ចក់ប៉ុន្នោះ ជាហេតុធ្វើឲ្យម្នាក់ៗមិនអាចទប់ទឹកភ្នែកបានឡើយ។

សូមមើលរូបរបស់ពួកគេខាងក្រោម:




វីដេអូ
ប្រភព: Daily Mail