header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ​ដឹងថា កាលពីល្ងាចថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់យុវសិស្សម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុតិចជាង១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនត្រូវចោទនេះ ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនឲ្យ​សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កក្កដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ជនរងគ្រោះដូចការគំរាមកំហែងពីសំណាក់ជនល្មើស ។ ដូច្នេះនៅថ្ងៃទី ២៧ កក្គដានេះ ចៅក្រមសើបសួរនឹងសម្រេចអំពីជោគវាសនារបស់ជនជាប់ចោទ។ ចំណែកជនរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយនិងជនជាប់ចោទដែរ។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក់ ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ ពួកគេបានចាត់ទុកគ្នាជាសង្សារ និងបានដើរលេងជាមួយគ្នាញឹកញាប់។ រហូតដល់ខែមិនា ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ។ នៅក្នុងរោងកុនតូចចង្អៀតមួយនោះ មានសភាពងងឹតឈឹង និងស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និងសង្សារបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង ។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងតែបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់អាចរាប់ថា ជារឿងសាមញ្ញទៅហើយ។ លុះក្រោយមកខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀត ធ្វើ​ឲ្យ​ភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲ្យសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេ គេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ។ ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកំសាន្តភ្នែកតាមសំណូមពរ ។

រឿងវាមិនស្ងប់ស្ងាត់ដូច្នឹងទេ ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និងនាំឡើងឋានសួគ៌លោកីយទៀត ។  តែដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូច។ ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងរឿងយករូបអាក្រាតរបស់ជនរងគ្រោះទៅចែកចាយអោយគេឯងបានឃើញ  ក្រោយមករូបអាក្រាតនោះក៏ត្រូវគេចែកចាយអញ្ចឹងមែន អញ្ចឹងទៅទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ។

ពេលបញ្ជូនជនសង្ស័យមកតុលាការគេខិតខំលាក់លៀមខ្លាំងណាស់មិនអោយបែកការណ៍ដឹងដល់អ្នកកាសែតទេ  ព្រោះខ្លាចអាម៉ាស់ដោយសារពូជពង្សវង្សត្រកូលជាមន្ត្រីអន្ទ្រើសសម្បូរប្រាក់រឿងអីលាក់រឿងប៉ុណ្ណឹងមិនជិត។ វាមិនដូចការគិតអន់ៗអញ្ចឹងទេ ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយរឿងពិតក៏ធ្លាយចេញដូចអ្នកហូបគ្រាប់ខ្នុរធ្លាយផោមទៅហោង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post