Sponsor
ពិសី

ភ្នំពេញៈ រថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិចិនស្រវឹងស្រា​ ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវបំបែកជាបួន មិនគោរពភ្លើងស្តុបជ្រុលបុកម៉ូតូហុងដាឌ្រីមពីចំហៀងពេញទំហឹង អូសជាង៣០ម៉ែត្រ បណ្តាលឲ្យ​មនុស្ស២នាក់ រងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ បានកើតឡើងកាលពីវលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ​ឆ្នាំ២០១៨​ នៅចំណុចស្តុបអគារ៤២ជាន់​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកឃើញហេតុការន៍ បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដា​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ក្រចេះ1E-4487 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ស្លែ​ ពាក់ស្លាកលេខភ្នំពេញ 2AR-5563 បើកបរដោយបុរសម្នាក់ជាជនជាតិចិនទាំងស្ថានភាពស្រវឹង​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹង ហើយអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០ម៉ែត្រទើបឈប់ ធ្វើឲ្យ​អ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលចំណែកម៉ូតូនិងរថយន្ត រងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ និងឃាត់ម្ចាស់រថយន្តប្រគល់អោយជំនាញចរាចរណ៍ ធ្វើការ​វាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយតាមផ្លវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor