នៅមុននេះបន្តិច លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានធ្វើការផ្សាយផ្ទាល់នៅក្នុងគេហទំព័រហ្វេសប៊ុកស្តីពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ លោក សម រង្ស៊ី បានថ្លែងថា៖ ថ្ងៃទី២៩ ខែកក្កដា ខាងមុខមិនមែនជាថ្ងៃបោះឆ្នោតទេ តែជាថ្ងៃអាយុជីវិតប្រទេសជាតិរបស់យើង បើបងប្អូនអញ្ជើញទៅបោះឆ្នោត មានន័យថាប្រទេសកម្ពុជានឹងរលាយសាបសូន្យហើយ។
ប្រធានចលនាសង្គ្រោះជាតិរូបនេះបន្តថា៖ ពីព្រោះការបោះឆ្នោតក្លែងក្លាយនេះ គ្រាន់តែដើម្បីអនុញ្ញាតឱ្យលោក ហ៊ុន សែន បន្តកាន់អំណាចតទៅទៀត គឺបំផ្លិចបំផ្លាញប្រទេសជាតិយើង ហើយលក់ប្រទេសកម្ពុជាឱ្យទៅបរទេស (យួន ចិន)។
ក្នុងវីដេអូដែលមានរយៈពេល៣នាទី ៣០វិនាទី លោក សម រង្ស៊ី បានចោទទៅសម្តេចហ៊ុន សែន ថាជាជនក្បត់ជាតិ ពីព្រោះគាត់ជំពាក់បំណុលបរទេសជាច្រើន គាត់បានអំណាចពីយួន ហើយបានលុយពីចិន គាត់ត្រូវសងបំណុលរបស់គាត់ បំណុលនយោបាយចំពោះប្រទេសវៀតណាម និងបំណុលហិរញ្ញវត្ថុចំពោះប្រទេសចិន ហើយគាត់ត្រូវតែលក់ទឹកដីប្រទេសកម្ពុជា ត្រូវតែលក់ទ្រព្យសម្បត្តិជាតិគ្រប់បែបយ៉ាង។
លោក សម រង្ស៊ី បានអំពាវនាវថា បើបងប្អូនអាណិតជាតិមាតុភូមិរបស់យើង បងប្អូនមិនត្រូវទៅបោះឆ្នោតទេ បងប្អូនមិនត្រូវបន្តអំណាចឱ្យ ហ៊ុន សែន ទេ។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូដូចខាងក្រោម៖