header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវរន្ទះបាញ់១ប្រាវបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ក្រាំងថ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ព័ត៌មានច្បាស់ការណ៍ពីប្រជារដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់១មេយ៉ាងគំហុក ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរន្ទះបាញ់១ប្រាវចំផ្ទះប្រជាពលរដ្ឋ១ខ្នង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ តែសំណាងល្អ ម្ចាស់ផ្ទះរត់ចេញទាន់ពេលវេលា។

ក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គិភ័យក៏បានចេញប្រតិបត្តិការជួយទៅបាញ់ពន្លត់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post