header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ មានករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ របួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ  ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ឈុន សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនសង្ស័យឈ្មោះ ណុល សុខលាប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីហិង្សានេះ កើតឡើងដោយសារទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ហើយជនសង្ស័យក៏បានប្រើដែកបំពង់ទីប វាយទៅលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសភ្លាមៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post