header ads

Sponsor

ពិសី

ភ្នំពេញៈ បើទោះជាលោក ម៉ៃ សុគន្ធ ត្រូវគេមិនចូលចិត្តការរិះគន់ រឿងទើសអីនិយាយហ្នឹងក៏ពិតមែន តែលោកបន្តចេញបទចម្រៀងហូរហែរ ដោយមិនខ្វល់ការដិះដៀល នឹងរំពឹងថា មានការគាំទ្រពីមិត្តអ្នកស្តាប់។

លោក ម៉ៃ សុគន្ធ ថ្មីៗនេះ បានទម្លាយចេញ​ជាសាធារណៈនូវបទចម្រៀង ដែលមានចំណងជើងថា “សន្យាអាចម៍ឆ្កែ” ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំងលើចំណងជើង និងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ។

តាមរយៈ Original Song បទ “សន្យាអាចម៍ឆ្កែ” របស់តារាចម្រៀង ដែលកន្លងមក ត្រូវបានទស្សនិកជនគ្រប់ស្គាល់តាមរយៈការចេញមុខរិះគន់មិនសំចៃមាត់លើចំណុចអវិជ្ជមានរបស់តារាប្រុស-ស្រី រួមអាជីពមួយចំនួន ចំពោះសកម្មភាព ឬចំណុចខ្វះខាតរហូត ត្រូវបានគេផ្តល់ងារជាកំពូលតារាពូកែទិស គឺលោក ម៉ៃ សុគន្ធ នេះ ។ បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា កំពុងតែទទួលបានការគាំទ្រ និងចែករំលែកភ្លូកទឹកភ្លូកដីនៅលើបណ្តាញសង្គមដ៏ពេញនិយម។

ស្តាប់តាមអត្ថន័យនៃបទចម្រៀង Original Song “សន្យាអាចម៍ឆ្កែ” ពីសំណាក់លោក ម៉ៃ សុគន្ធ នេះ គឺជាការច្រៀងរៀបរាប់អំពីជីវិតស្នេហារវាងយុវវ័យប្រុស-ស្រីមួយគូរ ដែលស្រឡាញ់គ្នាគ្រាដំបូងនិងបាននិយាយស្បថស្បែរសច្ចាដោយការសន្យាចូលស្តីដណ្តឹងគ្នាធ្វើជាគូអនាគតរហូតអស់មួយជីវិត។ ប៉ុន្តែក្រោយមកទៀត បន្ទាប់ពីការស្រឡាញ់គ្នាមិនបានប៉ុន្មានឆ្នាំផងខាងប្រុស បែរជាក្បត់សន្យាប្រែក្រឡាស់សម្តីមានស្រីផ្សេងរហូតធ្វើឲ្យនារីជាគូស្នេហ៍មានវិបត្តិផ្លូវចិត្តស្ទើរក្អួតឈាមទៅវិញ។

ដូច្នេះដើម្បីបានជ្រាបកាន់តែច្បាស់ពីអត្ថន័យក្នុងបទចម្រៀងដែលមានចំណងជើងថា “សន្យាអាចម៍ឆ្កែ” របស់លោក ម៉ៃ សុគន្ធ ខាងលើនេះ សូមបង្វែរអារម្មណ៍ប្រិយមិត្តទៅស្តាប់ការបង្ហើរសំនៀងទួញសោកពីសំណាក់លោក ម៉ៃ សុគន្ធ ដូចខាងក្រោមនេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post