header ads

Sponsor

ពិសី

ចិនៈ រថយន្តសណ្តោង ជាង១.៤០០គ្រឿង ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តហៃណាន ប្រទេសចិន ដោយឆ្លងកាត់តាមសាឡាងចម្លង បានជាប់ខ្លួននៅទីក្រុងហ្ស៊ូវិន នៃខេត្តក្វាងទុង ស្របពេលដែលមានហានិភ័យខ្ពស់បង្កឡើងដោយសារព្យុះកំបុតត្បូង Son-Tinh ។

ព្យុះកំបុតត្បូង Son-Tinh ដែលជាព្យុះទីហ្វុងទី៩នៅក្នុងឆ្នាំនេះ បានធ្វើដំណើរមកដល់ទីក្រុងវ៉ាន់នីង ខេត្តហៃណាន កាលពីវេលាម៉ោង៤និង៥០នាទីព្រឹកមិញនេះ ដោយវានាំមកនូវភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ឆ្ពោះមកកាន់ខេត្តហៃណាន និងខេត្តក្វាងទុង ។

ពាក់ព័ន្ធនឹងក្តីកង្វល់ពីសុវត្ថិភាព សេវាកម្មសាឡាងចម្លងតាមច្រកសមុទ្រគ័ងជូ ស្ថិតនៅចន្លោះខេត្តហៃណាន និងខេត្តក្វាងទុង ត្រូវបានបិទជាស្ថាពរ ដោយរថយន្តសណ្តោងឆ្ពោះទៅកាន់ខេត្តហៃណាន ឆ្លងកាត់តាមសាឡងចម្លង បានឈប់ទំាងស្រុង ។

ការចតបន្តកន្ទុយគ្នារបស់រថយន្តសណ្តោងទាំងអស់នេះ មានប្រវែងរហូតដល់ជិត៦គីឡូម៉ែត្រឯណោះ ។

សូមបញ្ជាក់ថា នៅពេលដែលព្យុះទីហ្វុងធ្វើដំណើរលឿនឆ្ពោះទៅទិសខាងលិច ចូលទៅក្នុងតំបន់ឈូងសមុទ្រប៉ីពូ ស្ថិតនៅតំបន់ភាពពាយព្យ នៃសមុទ្រចិនខាងត្បូងហើយនោះ គេរំពឹងថា សេវាកម្មសាឡាងចម្លងនឹងដំណើរការធម្មតាវិញក្នុងពេលដ៏ខ្លីខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post