header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ឡុង ឌីម៉ង់ និងក្រុមការងារទីប្រឹក្សាការងារទទួលបន្ទុកពលករ បានសហការជាមួយមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានចុះទស្សនៈកិច្ច និងសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន១០នាក់ នៅរោងចក្រ Changdae Metal (រោងចក្រផលិតតួម៉ាស៊ីនរបស់រថយន្ដ) នាតំបន់អានសាន។ 

លោកឡុង ឌីម៉ង់ ក៏សូមថ្លែងអំណរគុណជាអនេកដល់សាលាក្រុងអានសាន និងមជ្ឈមណ្ឌលប្រឹក្សាយោបល់ជនបរទេសនាទីក្រុងអានសាន ដែលតែងតែសហការបង្កលក្ខណៈដល់ស្ថានទូតកម្ពុជាក្នុងការជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងអានសាន និងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ Changdae Metal លោក ស៊ុង ក្វាងស៊ង ដែលបានស្រលាញ់ថែទាំពលករកម្ពុជាទាំង១០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្ររបស់លោក និងស្នើដល់លោកថៅកែសូមបន្ដជ្រើសរើសពលករកម្ពុជាបន្ថែមទៀតនៅពេលដែលពង្រីករោងចក្រ ហើយសូមលើកទឹកចិត្តឱ្យមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជាដើម្បីជ្រើសរើសអតីតពលករដែលបានចប់អាណត្តិធ្វើការដើម្បីបន្ដជំនាញវិជ្ជាជីវៈរបស់ពួកគេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post