header ads

Sponsor

ពិសី

ក្មេងប្រុសទាំង ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ត្រូវបានជួយសង្គ្រោះរំដោះចេញពីរូងភ្នំបានដោយជោគជ័យហើយ ក្នុងបេសកកម្មរយៈពេល ៣ ថ្ងៃ ឆ្លងកាត់ផ្លូវដ៏លំបាកជាច្រើនគីឡូម៉ែត្រនៅក្នុងរូងភ្នំ ហើយខណៈពេលនេះ ពួកគេកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់បំផុត ហើយពួកគេក៏ត្រូវបានអនុញ្ញាតិឲ្យជួបមុខក្រុមគ្រួសាររបស់ពួកគេវិញហើយ ប៉ុន្តែតាមកញ្ចក់ប៉ុន្នោះ ព្រោះនេះគឺបម្រាមរបស់គ្រូពេទ្យ ជៀសវាងក៏ឆ្លងជំងឺអ្វីមួយ ដែលអាចឆ្លង បន្ទាប់ពីមនុស្សទាំង ១៣ បានជាប់នៅក្នុងរូងភ្នំ អស់រយៈពេល ១៨ ថ្ងៃ។

សម្រាប់ថ្ងៃទី ១៥ កក្កដា ២០១៨ នេះ យោងតាមការឲ្យដឹងពី វេជ្ជបណ្ឌិតជេតថា ឆូកដាំរ៉ុងសុខ បានប្រាប់ឲ្យដឹងថា ពេលនេះក្មេងៗទាំង១២នាក់ និងគ្រូបង្វិក មានសុខភាពល្អប្រសើរវិញហើយ ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ក្នុងនោះលោកបានបញ្ជាក់យ៉ាងលំអិតថា:

– មនុស្សរំដោះក្នុងបេសកម្មថ្ងៃទី១ មាន ៤ នាក់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ពេលនេះមានអការៈធម្មតា មិនក្តៅខ្លួន និងអាចញ៉ាំអាហាបានធម្មតា ហើយចំពោះមនុស្ស ២ នាក់ដែលមានបញ្ហាសួត ពេលនេះបានធូស្បើយ និងបានញាុំថ្នាំបានគ្រប់ ៧ ថ្ងៃហើយ។

– មនុស្សរំដោះក្នុងបេសកម្មថ្ងៃទី២ មាន ៤ នាក់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ពេលនេះមានអការៈធម្មតា មិនក្តៅខ្លួន រងចាំការញាុំថ្នាំឲ្យបានគ្រប់ ៧ ថ្ងៃសិន។

– មនុស្សរំដោះក្នុងបេសកម្មថ្ងៃទី៣ មាន ៥ នាក់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ពេលនេះមានអការៈធម្មតា មិនក្តៅខ្លួន រងចាំការញាុំថ្នាំឲ្យបានគ្រប់ ៧ ថ្ងៃសិន។

បន្ទាប់ពីដឹងថា ក្មេងៗទាំង ១២ និងគ្រូបង្វិករបស់ពួកគេ មានសុខភាពធូស្បើយ និងមានសុខភាពផ្លូវចិត្តរឹងមាំគ្រប់គ្រាន់ហើយ ពួកគេក៏ត្រូវបានគេទម្លាយប្រាប់អំពីការស្លាប់របស់ លោក Saman Kunan ដែលជាមនុស្សម្នាក់បានលះបង់ជិវិត ក្នុងការរំដោះ ពួកគេចេញពីរូងភ្នំ។

ជាក់ស្តែងគ្រាន់តែប្រាប់ភ្លាម ពួកគេទាំងអស់បានយំ ស្រក់ទឹកភ្នែក ទាំងអស់គ្នាតែម្តង ហើយពួកគេបានសរសេរពាក្យក្នុងចិត្តនៅលើរូបគំនូរបស់ លោក Saman Kunan ម្នាក់មួយឃ្លាទៀតផង។

សូមមើលរូបខាងក្រោមនេះ:

ប្រភព៖SpringNews

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post