![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQctlyS9eaZ4Va0e1eWi1X8nFOYDwUlZaDuN2w87PAFDOQV7SS-Nj-bNHBlywR___7u2SDKp7XlvCo3mV3mRpMikrS9nKUGqSly-Z4VYGuRGbr5DVmhg3FXajB43_kz178-5LOgWBHKWq/s1600/26504.jpg)
ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ បន្ទាប់ពីបានលង់ចិត្តបង់ប្រាណរួមរស់នៅជាមួយបុរសម្នាក់ អស់រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាងមានផ្ទៃពោះជាង១ខែ ខាងប្រុសចង់ដោះដៃ មិនទទួលខុសត្រូវ ទើបបណ្ដាលឲ្យភាគីទាំងសងខាងឈ្លោះប្រកែកយ៉ាងខ្លាំង រហូតឈានដល់ខាងប្រុសវាយនារីដែលមានផ្ទៃពោះ១ខែនោះ ផ្អើលពេញផ្លូវ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបឹងកេងកងទី២ ខណ្ឌចំការមន រវាងគូសង្សារទាំងពីរនេះ ដោយខាងនារីជាសង្សារយើងសុំមិនបង្ហាញអត្តសញ្ញាណនោះទេ ចំណែកឯបុរសជាសង្សារ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IlUCwITpKjtz_rYdb2lRD3gVvLt7tL147O35UoiMHU4_CJMwL7gTO9njW8LRfJMTzAZzGyoGNvkT2k_LPtkRsmwV7WtBs7hchVXXEzZh5if2tYlzXK4HA9shMpxP3WE3B_Vsduz6ppeE/s1600/527429603.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39O1YRccB07RMUx-QsLc4Ap7e0qVHrANiP3v9UZTps9YXl4eOgVg1HRTW1fUszUCsBeMNcf7oUcvnf2IqZk_Z-h1plvIL3P1pRw9JDVm1L8-lalZ51WLUqdzc24H1yhSC_CyYtPK_ND25/s1600/527429604.jpg)
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង និងគូស្នេហ៍ឈ្លោះគ្នានៅតាមដងផ្លូវនេះ ដោយសារតែបុរសជាសង្សារ ប្រើលិ្បចលួងលោម យកខ្លួនប្រាណនាង រួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាងមានផ្ទៃពោះជាង១ខែ សង្សាររបស់នាងមានសង្សារថ្មី ចង់ដោះដៃចេញពីនាង ចេះតែគេចមុខពីនាង លុះដល់ពេលនាងតាមមកទាន់ និងជួបបុរសជាសង្សារ ហើយនាងទាមទារឲ្យបុរសរូបនោះទទួលខុសត្រូវ តែបុរសនោះមិនព្រម ទើបកើតជាជម្លោះពាក្យសម្តី រហូតដល់មានការប្រតាយប្រតប និងឈានដល់ភាគីខាងប្រុសវាយភាគីនារីជាសង្សារ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបឹងកេងកងទី២ ខណ្ឌចំការមន ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1oLSN2KdYl9woT2ZnApFJ094aOnF2rGZxvbkzWQ9kLOQyIvXFVJyMFpUYOLzfwh8XLRb_oUFU4xBSaJcUziRuxIU-Ocpfo2ISbDpST07STzo1NzTrg4hVRHgBdA5eKy-QIeypW-0rMqVV/s1600/527429605.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKLIxzgPORZhoCW7MA5jtPuS3LqmyCzNamyJ0jR7mYyU8-L83VMrKSmKXvNO__2DjQOWvTJCMzH88Xrb57KjcN5haZlABYCQbg9AsD_FEGWAA5y1_J0DPr7la1PZvHOsuV7UAagGMR9Cze/s1600/527429606.jpg)
ក្រោយពីមានការអន្តរាគមន៍សម្របសម្រួលពីកម្លាំងសមត្ថកិច្ច បាននាំអ្នកទាំងពីរ មកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលបឹងកេងកង២ យ៉ាងណាមិញជុំវិញករណីខាងលើនេះ ភ្នាក់ងារ CAM POTS មិនអាចសុំការបំភ្លឺបន្ថែមពីភាគីទាំងពីរបានទេ ចំពោះដំណោះស្រាយបែបណាក៏នៅមិនទាន់ដឹងនៅឡើយដែរ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA8y8Frhs93eJTU1zsFQAkpP36Lr8eXJBilc1U4ovrfKIE29YudpQeiUu3xkSRN6tih1lq19nyEr9n5k6ef2gJGkcaXkIoD4oNI1oG2XOUXkt5pxhk3nMEDK5uVJR_YuZS_YFyFbP5SbZi/s1600/527429607.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEint6VBI9A68FB1N0A5NgfbCjGxv39MDo4Wl5E9Js6lO87xrBeSUv9usbl1pf4c6v4Vov1j0R4LExqq2m7l-ZcAerhWZM_243A0kQxfpeGjMfkj3AWCQPr0SaO_GikGkioT6R3LAj91r_WK/s1600/527429608.jpg)