header ads

Sponsor

ពិសី

សៀមរាបៈ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានប្រទះឃើញធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងជាមួយនឹងខ្សែនឹងនីឡុង នៅក្នុងបន្ទប់ទឹក នៅចំណុចខារ៉ាអូខេហ្សេនៀ ស្ថិតនៅក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

សមត្ថកិច្ច បានឲ្យដឹងថា ជនអត្តឃាត​ឈ្មោះ CHAI SUNG SOO ភេទប្រុស កើតឆ្នាំ១៩៦៧ ជាជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ M២៥៩៦៩២៥១ ទិដ្ឋាការស្នាក់នៅលេខEI O១៤៤៥៦៩៦ ផុតកំណត់ថ្ងៃទី០២-០៤-២០១៩ មានមុខរបរជាថៅកែខារ៉ាអូខេហ្សេនៀ ស្នាក់នៅផ្ទះជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ជាមួយប្រពន្ធខ្មែរមិនបានរៀបការឈ្មោះ សេង ឌីណា អាយុ៣៨ឆ្នាំ និងមានកូនជាមួយគ្នាចំនួនពីរនាក់ ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងការពិនិត្យតាមកាមេរ៉ាសុវត្ថិភាព រួមនឹងការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ក្នុងបន្ទប់ទឹក។

សាកសពត្រូវបានរៀបចំបញ្ជូនមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមសំណូមពររបស់ក្រុមគ្រួសារ និងស្ថានទូត ហើយមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post