header ads

Sponsor

ពិសី

ភ្នំពេញៈ ស្ថិតក្នុងទិដ្ឋភាពដ៏អ៊ូអរនៃកម្មវិធី ដែលរៀបចំដោយមជ្ឈមណ្ឌលកែសម្ផស្ស​មួយរួម​មានវត្តមានតារាសិ​ល្បៈ​ជាច្រើន ដោយមានទាំងតារាថៃផងនោះ ស្រាប់តែ​មហា​ជនបានដាក់ការចាប់អារម្មណ៍ខ្លាំង​ទៅលើតារា​សម្តែង​ស្រីចូលចិត្តសិចស៊ី សុខ ស្រីម៉ុច ទៅវិញ ព្រោះនាងបានស្លៀកពាក់អាក្រាតកាយស្ទើរចេញ​កេរ្តិ៍ម្តាយ​ចែក​ទៅហើយ។

ការបង្ហាញវត្តមានរបស់តារាថៃ កញ្ញា ខេតទ្រីយ៉ាអ៊ីលីស បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលឃើញតារាខ្មែរសុទ្ធតែល្បីៗបានលើកមុខមាត់សិល្បៈជាតិ ដោយគ្រងឈុតស្អាតៗ បង្អួតសម្រស់ ដែលសូម្បីតែក្រុមការងារតារាថៃ ក៏ស្ងើចសរសើរពីការរីកចម្រើនរបស់សិល្បៈខ្មែរ។ ដោយឡែកតែ តារាសម្ដែងកញ្ញា ស្រីម៉ុច ដែលត្រូវគេស្គាល់ថា ជាជីដូនកាកី ស្រាប់តែរងការរិះគន់កក្រើកហ្វេសប៊ុក ដោយសារតែនាងលេងឈុតខោទ្រនាប់ក្នុងជំនួបតារាថៃ ដោយម្នាក់រិះគន់ថា នាងបានធ្វើអោយតារាថៃមាក់ងាយក្នុងនាមជាតារាបរទេសមកដល់កម្ពុជា។

នៅលើបណ្ដាញហ្វេសប៊ុក មានការរិះគន់យ៉ាងចាស់ដៃតែមួយជាមួយតារាសម្ដែង អ្នកនាងស្រីម៉ុច ដោយអ្នកលេងហ្វេសប៊ុកភាគច្រើនសម្ដែងការហួសចិត្ត ដែលនាងបំបាក់មុខសិល្បៈជាតិ ដោយគ្រងឈុតដូចស្លៀកខោទ្រនាប់ ហើយរាំរែកលើឆាកជាមួយតារាថៃ អ្នកនាង ខេតទ្រីយ៉ាអ៊ីលីស ដែលនោះ គឺជាឈុតអ្នកនាងក៏មើលឃើញថា ទាស់ភ្នែក។

បើទោះជាទិដ្ឋភាពនេះ ការរាំរែកជាមួយអ្នកចម្រៀងថៃ ខេតទ្រីយ៉ាអ៊ីងលីស ត្រូវបានគេអះអាងថា ជាកម្មវិធីច្រៀងរាំបិទទ្វារ ដែលមិនមានការអនុញ្ញាតឲ្យ​ថតបើកទូលាយ ប៉ុន្តែគេនៅតែមើលឃើញថា តារាសម្ដែងស្រីម៉ុច យកកេរ្តិ៍មកចោលកណ្ដាលវាល ក្នុងពេលដែលនាងគឺជាតំណាងតារាខ្មែរ ដែលរមែងអួតថា ខ្លួនមានវប្បធម៌រុងរឿងថ្លៃថ្នូរ និងជាម្ចាស់វប្បធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post