header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រុសស្រី៣នាក់ ជិះម៉ូតូឌុបគ្នាដើរលេងរហូតដល់ជិតភ្លឺ ត្រូវចោរមួយក្រុមដេញស្ទាក់ប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកក្កដា ​ឆ្នាំ២០១៨ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សួន សុផាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិល្បើក ឃុំគន់រ៉ង់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំ1G-1596 ដោយឌុបនារី២ ក្នុងនោះមានសង្សារបស់ខ្លួនម្នាក់ផង ដោយបានជិះឌុបគ្នាដើរលេង​រហូតដល់ម៉ោង២និង៣០នាទីទៀបភ្លឺ ក៏បានជូននារីម្នាក់គោលបំណងត្រឡប់ទៅផ្ទះ ក្នុងទិសដៅពីលិចមកកើត ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយខ្សែរក្រវ៉ាត់មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូ រួចនាំគ្នាជិះគេចខ្លួន បាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ​ ដោយក្ដីអស់សង្ឃឹម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post