header ads

Sponsor

ពិសី

សិល្បៈ ៖ ក្រោយពីបានឃើញរូបភាព របស់ លោក ចាន់សម័យ  ដែលជាតារាចម្រៀងល្បីរូមជំនាន់ លោក មាស សាលី ស្ថិតក្នុងសភាពរស់នៅលំបាក ដោយការស្ទួចត្រីចិញ្ចឹម គ្រួសារ ដោយលោកចង់ដឹងការពិត លោកក៍បានចុះទៅដល់ផ្ទះ នៅព្រែកលៀប ខណៈ លោកចាន់ សម័យ បានសម្ងំរស់នៅ ផ្ទះជូល ជាមួយប្រពន្ធ និងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ស្ថិតនៅក្នុងបន្ទុកគ្រួសារ (សិក្សា)។

ការជួបមិត្តចាស់នេះដែរ លោក មាស សាលី ក៍បានជីកសួររឿងរ៉ាវ ប៉ុន្តែលោកចាន់ សម័យ ហាក់ខ្មាសអៀន មិនចង់ឲ្យគ្រប់គ្នាដឹង គាត់គ្រាន់តែបង្ហើប នៅរឿងរ៉ាវខ្លះៗ ដែលបានជួបប្រទះ ដែលធ្វើឲ្យលោកធ្លាក់ខ្លួនដល់ថ្នាក់នេះ គឺធ្លាប់រកស៊ីបរាជ័យ និងបានបាត់លុយនៅស្រុកគេថែមទៀតផង ហើយសព្វថ្ងៃមានជំងឺរបេងឆ្អឹងប្រចាំកាយទៀត អ្វីដែលសំខាន់នោះគឺមានការភ្លេចភ្លាំងច្រើន ជាពិសេសប៉ារូចម្រៀងតែម្ដង ។

លោក មាស សាលី បានប្រាប់ទៀតថាស្ថានភាពបច្ចុប្បន្ន លោក ចាន់សម័យ ក៍មិនដល់ថ្នាក់ ពិបាកដូចការផ្សាយមួយចំនួននោះទេ គឺស្ថិតក្នុង ស្ថានភាពមធ្យម គ្រាន់តែរកទៅមិនសល់ បានត្រឹមតែចិញ្ចឹមកូនៗ ហើយគាត់បានបញ្ជាក់ផងដែរថា រូបដែលគាត់រកត្រី គឺគាត់មិនបានបង្ហោះខ្លួនឯងទេ គឺមានមិត្តភក្កិគាត់ បានយកទៅបង្ហោះជំនួស ដោយឃើញពីការលំបាក របស់សិល្បករជើងចាស់រូបនេះ។

វីដេអូ ៖

ដោយក្តីអាណិតអាសូរដល់លោក ដែលបានប្រឹងប្រែងរកសុីចិញ្ចឹមកូនដល់ទៅ ៥នាក់ លោក មាស សាលី ក៏បានជូនជាទឹកប្រាក់ខ្លះៗ ដើម្បីជួយសំរួលដល់ជីវភាពបានមួយគ្រា ក្នុងនាម ជាមិត្តភក្តិល្អ ធ្លាប់តស៊ួក្នុងជីវិតសិល្បៈជាមួយគ្នា ពីមុនមក។

បើមាន សប្បុរសជនចង់ផ្តល់ជំនួយដល់ម្ចាស់បទដ៏ល្បី «សុំមេមាន់មួយ» ចាន់ សម័យ អាច ទំនាក់លោកផ្ទាល់ តាមរយះលេខទូរស័ព្ទ 017 557 221 ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post