ក្នុងអំឡុងពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើង ស្វែករកវិធីសាស្ត្រក្នុងការជួយរំដោះក្មេងៗទាំង ១២ នាក់ និងគ្រូបង្វិកម្នាក់ ចេញពីរូងភ្នំ ក្រោយពីពួកគេបានជាប់គាំងនៅក្នុងនោះអស់រយៈពេលជាង ២ សប្តាហ៍ទៅហើយ។
វិធីសាស្ត្រ ដែលត្រូវបានគេយកមកសិក្សា និងមានការពន្យល់បែបនេះថា៖
ក្នុងនោះគេគ្រោងអោយក្មេងៗទាំងនោះ តោងលើបន្ទះក្តារក្នុងបំពង់ក្រោមដី ដែលត្រូវមានអ្នកជួយសង្គ្រោះអមមកជាមួយ ដោយអោយអ្នកស្ថិតក្នុងបំពង់ស្បោងធំនេះ ដកដង្ហើមតាមបំពង់អុកស៊ីសែន ហើយអ្នកនៅខាងក្រៅចាំធ្វើការអូសទាញ ពួកគេចេញពីបំពង់ស្បោងនោះម្តងម្នាក់ៗ។ វិធីខាងលើនេះអាចអោយពួកគេជៀសផុតពីការហែលច្រមុជទឹក ព្រោះបើចាំបង្រៀនពួកគេអោយចេះច្រមុជទឹក គឺត្រូវការរយៈពេលយូរ អាចរាប់ខែហើយ ទីតាំងងងឹតពិបាកក្នុងការបង្ហាត់បង្រៀនថែមទៀត។

ហើយនៅថ្ងៃនេះផងដែរ ខាងក្រុមសង្គ្រោះបានបញ្ចេញវីដេអូ បង្ហាញពីឧបករណ៍បំពង់ស្បោង ដែលគេជឿជាក់ថា មានគុណភាព ហើយស្វិតណាស់មិនងាយរហែក និងអាចយកមកប្រើប្រាស់ជាមួយនិងវិធីសាស្ត្រខាងលើនេះបាន។


ចង់ដឹងថាបែបណា សូមទស្សនាវីដេអូខាងក្រោម:
