header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំទិវាមច្ឆជាតិ លើកទី១៦ នៅកសិណប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពសម្តេចសេនាពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រសាសន៍បញ្ជាក់ជូនពីគោលបំណងដ៏មាសារៈសំខាន់នៃទិវានេះគឺ៖ បំផុស និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស។ ម្យ៉ាងវិញទៀត ដើម្បីបង្កើនធនធានជលផលនៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ ត្រពាំង ដែលធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជា នេសាទឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថាក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ត្រីមេពូជចម្រុះជាង ១លានក្បាល ក្នុងនោះមានត្រីឆ្ពិន ត្រីព្រលូន ត្រីកាហែ ត្រីប្រា ត្រីកន្ធរ ត្រីគល់រាំង អណ្តើក និងកន្ធាយ ត្រូវបានលែងទៅក្នុងកសិណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post