header ads

Sponsor

ពិសី

ក្រោយពី អគ្គនាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ទៅចុះទៅយកព័ត៍មានដោយផ្ទាល់អំពីការបាត់ខ្លួនក្មេង ១២នាក់ដែលជាកីឡាករបាល់ទាត់ និងគ្រូបង្វឹកមួយនាក់ នៅក្នុងរូងភ្នំ ថាំលួង (រូងស្តេច) នៅក្នុងខេត្ត ឈៀង រ៉ាយ ប្រទេសថៃ ធ្វើឲ្យលោក វិល្លាម ប្រធានបក្សខ្មែរក្រោក មានការប្រតិកម្មយ៉ាងខ្លះទាក់ទងនឹងសកម្មភាពនេះដោយលោក បានលើកឡើងតាមរយៈគណនីហ្វេសប៊ុក របស់លោក នារសៀលថ្ងៃទី ០១ ខែកក្កដានេះ ថា ៖

ថាទ្រាំអត់និយាយទេ តែទ្រាំវាមិនបាន 😑 រឿងជាតិសាសន៍ឯងបេីចេះគិតតែប៉ុណ្ណឹងបែបគ្មានអ្នករងទុក្ខទេ ជំលោះដីធ្លីឈានដល់ការបាញ់បោះនៅក្រចេះ , ជំលោះដីនៅកោះកុង ពលរដ្ឋរងទុក្ខយ៉ាងវេទនា មិនដែលឃេីញលោកឯងអេីតមុខយកពត៌មានទេ ។

តែចំពោះជាតិសាសន៍ដទៃនេះ អាចថាជាមិត្តពាក់កណ្ដាល សត្រូវពាក់កណ្ដាលផង បែរជាយកចិត្តទុកដាក់យ៉ាងនេះ បញ្ហានៅសង្គមជាតួលេខមានជាង ២៨៩បញ្ហាជះឥទ្ធិពលពី ប្រព័ន្ធនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ប៉ះពាល់ពលរដ្ឋជាង ៨លាននាក់ មានហែកភ្នែកមេីលអត់ហ្អា ? បញ្ហាដីធ្លីមានជំលោះធំៗជិត៥០០ករណី ជះឥទ្ធិពលទៅកាន់ពលរដ្ឋជាង៥ម៉ឺនគ្រួសារ លេីទំហំដីជិត ២លានហិចតា មានបេីកខួរមេីលទេ ?

និយាយត្រង់ សរសេីរថៃណាស់ ពលរដ្ឋគេមិនត្រឹមទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលទេ 😌 បានទាំងការយកចិត្តទុកដាក់ពីអ្នកកាសែតខ្មែរផងដែរ រឿងក្នុងស្រុកអត់ហ៊ានអេីតទេ រឿងបរទេសជិះយន្តហោះជាង ៩០០គីឡូ ទៅយកព័ត៌មាន ពលីណាស់ ពលីណាស់ , ដល់ចឹងបានដឹងថា ឆាកជីវិតពលរដ្ឋខ្មែរគេទុកដូចសំរាម ។ ថារដ្ឋាភិបាលទៅទុកដូចសំរាម ពលរដ្ឋគ្នាឯងគួរជួយគ្នា តែផ្ទុយទៅវិញសេរូ 😏😏😏😏

លោក មាស ឬទ្ធី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post