header ads

Sponsor

ពិសី

ភ្នំពេញៈ ដើម្បីចូលរួមលើកកម្ពស់តម្លៃសិល្បៈបុរាណ ដែលតម្រូវឲ្យ​សិល្បកររំលេចអ្វីជាទម្រង់សិល្បៈបុរាណកញ្ញា ស៊ូ ដាណេ តារាចម្រៀងសំឡេងស្រដៀងអ្នកស្រី ប៉ែន រ៉ន បានជិះស៊ីក្លូដោយតុបតែងកាយជាឈុតទេវតាស្រីផ្អើលតាមផ្លូវ និងមហាជននៅទីនោះ ព្រោះជាការប្លែកភ្នែកចំពោះគំនិតច្នៃប្រឌិតមួយនេះ។

កញ្ញាបានចួលរួមប្រារព្ធ​កម្មវិធីខួបគម្រប់២ឆ្នាំនៃការបង្កើត "គ្រួសារតារាកម្ពុជា" ហើយរាត្រីនោះក្រៅពីមានអ្នកមុខអ្នកមាត់ឃើញសរសើរ សូម្បីតែសិល្បករមួយចំនួនក៏បាននិយាយពីចំណុចល្អៗរបស់តារាសិល្បៈបច្ចុប្បន្នចេះរួមគ្នាជួយសង្គម និងការងារសប្បុរសធម៌។

កញ្ញា ស៊ូ ដាណេ ដែលមានជំនាញសិល្បៈពេញខ្លួនដូចជា អាចរាំរបាំបុរាណ និងប្រពៃណី ច្រៀងបាសាក់ មហោរី និងសម័យ បាននិយាយថា មិនត្រឹមតែនាងម្នាក់ទេ ដែលគ្រងឈុតបែបបុរាណ សូម្បីតែបងប្អូនសិល្បករទាំងមូលក៏នាំគ្នាចូលរួមលើកតម្លៃដូចគ្នា ធ្វើឲ្យ​សប្បាយចិត្ត។ ដើម្បីឲ្យ​ប្លែកនាងបានព្យាយាមរិះរកអ្វី ដែលប្លែកហើយនឹកឃើញស៊ីក្លូក៏រកជួលមកចូលរួមតែម្តង។

ស៊ូ ដាណេ ឧស្សាហ៍ឡើងច្រៀងតាមទូរទស្សន៍មួយចំនួនដូចជា បាយ័ន និងស៊ីធីអិនជាងដើម។ នាងមានជំនាញសិល្បៈច្រើនណាស់ ជា​ញឹកញាប់នាង​បានចេញទៅសម្តែងនៅក្រៅប្រទេស ដូចជា អាមេរិក បារាំង និងប្រទេសមួយចំនួនទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post