header ads

Sponsor

ពិសី

ប្រទេសថៃ៖ បន្ទាប់ពីទទួលបានដំណឹង ថាក្រុមកីឡាករទាំង១២រូប និងគ្រូបង្វឹក១ រូប ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ បានរកឃើញរួចមក ធ្វើឲ្យក្រុមគ្រួសារ ក៍ដូចជាអ្នកលេងតាមបណ្តាញសង្គម មានក្ដីត្រេកអរ ខណៈដែលបានបាត់ខ្លួន ជាង១សប្ដាហ៍នៅក្នុងរូបភ្នំ។

អ្វីដែលគួរឲ្យអ្នកទស្សនា អាណិតខ្លោចចិត្ត ស្ទើរស្រក់ទឹកភ្នែកទៀតនោះ គឺបន្ទាប់ពីបានឃើញ វីដេអូដែលក្រុមសង្រ្គោះថត នូវសកម្មភាពមនុស្សទាំង១៣ នាក់ មានសភាពស្គម ស្គាំង ស្លេកស្លាំង ហើយពួកគាត់បានប្រាប់ទៅអ្នកសង្គ្រោះ ទាំងទឹកភ្នែកថា ពួកគាត់ ឃ្លាន និងចង់ទៅផ្ទះ ...។

បើទោះបីជាក្រុមអ្នកសង្គ្រោះបានចូលទៅដល់ បានឃើញគោលដៅ របស់ពួកគេក្ដី តែនៅខណៈនោះ មិនអាចនាំពួកគេទៅជួបនឹងគ្រួសារជាទីស្រលាញ់ភ្លាមៗទេ អ្វីដែលត្រូវធ្វើនេះគឺ ឲ្យពួកគេមានកម្លាំងរឹងមាំ និងហូបអាហារឲ្យបានគ្រប់គ្រាន់ រួចពិនិត្យសុខភាពរបស់គេ ឲ្យឃើញថាបានប្រសើរឡើងវិញសិន ហើយមិនត្រឹមតែប៉ុណ្ណឹង ខាងក្រុមអ្នកជំនាញនឹងបង្រៀនឲ្យពួកគេចេះមុជទឹកដើម្បីងាយស្រួលចេញពីទីនេះទៀតផង។

វីដេអូ ៖

វីដេអូ ៖

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post