header ads

Sponsor

ពិសី

មណ្ឌលគិរី ៖ មានការភ្ញាក់ផ្អើល ក្រោយប្រទះឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងបណ្តាយឲ្យខ្យល់គស្លាប់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៤០ នាទី នៅចំណុចផ្សារសែនមនោរម្យស្ថិតភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត្ត សហការណ៏ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកសែនមនោរម្យ បាន ធ្វើការពិនិត្យ។

សាកសពជនរងគ្រោះឈ្មោះ អៀម សាវិន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរជា មន្ត្រីនគរបាលការពារព្រំដែន គោកវរៈ303 ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែល បានស្លាប់កាលពី វេលាម៉ោង០៨និង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកសែនមនោរម្យ។

តាមការពិនិត្យកម្លាំងជំនាញសន្និដ្ឋានបានថាជនរងគ្រោះស្លាប់ដោយមូលហេតុស្រវឹងស្រាខ្លាំងបណ្តាយអោយខ្យល់គស្លាប់។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post