header ads

Sponsor

ពិសី

ភ្នំពេញៈ សំណូ​មពរប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងមកផ្សារអរឫស្សី ដើម្បីទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចសម្ភារៈផ្សេងៗ បានទទូចស្នើសុំឲ្យ​អាជ្ញាធមូលដ្ឋាន ក៏ដូចអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលផ្ទះប្រជាពលរដ្ឋ១ទីតាំង ដែលដាក់តុឃាំងផ្លូវមិនឲ្យ​គេចតតែម្ដង នៅចំណុចផ្ទះលេខ៣៩ តាមបណ្ដោយផ្លូវលេខ១១១ ក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ប្រជាពលរដ្ឋ បានបន្តទៀតថា ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ១១១ មានទីតាំងនៅខាងកើតនិងផ្សារអូរឫស្សី ផ្ទះប្រជាពលរដ្ឋជាច្រើន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកផ្សារបានចតនៅលើចិញ្ចើមផ្លូវ ដែលជាកន្លែងសម្រាប់ចត បានជាហូរហែរ ប៉ុន្តែប្លែកតែផ្ទះលេខ៣៩ ផ្លូវលេខ១១១ នេះ ១ទីតាំងគត់ បានយកកៅអីមកដាក់នៅកណ្ដាលផ្លូវតែម្ដង ថែមទាំងមិនអនុញ្ញាតឲ្យ​រថយន្តបងប្អូនប្រជាពលរដ្ឋ សូម្បីចត១ភ្លែតនៅលើផ្លូវ ក៏មិនអនុញ្ញាតដែរ ដឹងតែចេញមករករឿងតែម្ដង។ ប្រជាពលរដ្ឋ ចង់សួរថាតើ ចំណីចិញ្ចើមផ្ទះរបស់គាត់ មកដល់ត្រឹមណា បានដល់ថ្នាក់ចតនៅលើផ្លូវសាធារណៈសោះ ក៏មិនបានដូច្នេះ?

ជាក់ស្ដែង កាលពី២សប្ដាហ៍មុន មានប្រជាពលរដ្ឋម្នាក់ បានទៅផ្សារអូរឫស្សី ដើម្បីទិញបាវ ហើយបានចតរថយន្តនៅលើផ្លូវ ហើយក៏ហួសក្បាលរថយន្តទៅចំណុច ដែលដាក់កៅអីនោះបន្តិច ស្រាប់តែម្ចាស់ផ្ទះឈរមើលតែម្ដង គាត់​បាន​មិនដឹង ពេលនោះផ្ទះខាងលក់បាវ បានប្រាប់ថា មិនបានទេបង ថយរថយន្តមកក្រោយបន្តិចវិញមក កុំឲ្យ​មានបញ្ហា។ លឺដូច្នះ គាត់​ក៏ឆ្ងល់ក្នុងចិត្តថា គាត់​ចតលើផ្លូវតើ មានចតនៅមុខផ្ទះគាត់ឯណា?

ចុងក្រោយសូមអាជ្ញាធរមូលដ្ឋានសង្កាត់អូរឫស្សីទី១ និងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ខណ្ឌ៧មករា គួរមានវិធានការផងទាន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post