បន្ទាយមានជ័យៈ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីឪពុកចិត្តខ្មៅរូបនេះ រំលោភ និងធ្វើទារុណកម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់។
សមត្ថកិច្ច បានឲ្យដឹងថា ឪពុកចិត្តអប្រិយរូបនេះ ឈ្មោះ ឡុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកកូនស្រីទាំង២នាក់នោះ ទី១/ឈ្មោះ ឡ.ល.ត អាយុ៨ឆ្នាំ និងទី២ ឈ្មោះ ឡ.ដ.ឡ អាយុ៧ឆ្នាំ ត្រូវបានឪពុកបង្កើនរំលោភ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ៕