header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចិន ​នឹងជួយអភិវឌ្ឍន៍វិស័យអគ្គិសនី និងប្រព័ន្ធផ្កាយរណប នៅកម្ពុជា​ ខណៈ​ដែល​កម្ពុជា ​កំពុង​មានតម្រូវលើវិស័យទាំងនេះ​ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជន​ និងប្រទេសជាតិ។

លោក Liang Shan អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Liang Shan អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd រួមជាមួយលោក Yongtao Jiao ប្រធានក្រុមហ៊ុន Beidou Star Data Technology Co., Ltd នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា លោក Liang Shan បានលើកឡើងថា​ ខណៈ​ដែល​ក្រុមហ៊ុនរបស់លោក មានឯកទេសដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ជាមួយបច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ។​ ជាពិសេស​  លក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណប ដែលអាចចាប់រូបភាព និងបញ្ជូនទិន្ន័យឆ្លងកាត់ទ្វីប និងប្រទេសជាច្រើនក្នុងពិភពលោក។

ជាមួយគ្នានេះ​ តំណាងក្រុមហ៊ុនទាំងពីរ បានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំវិនិយោគរវាងខេត្តសៀងហៃ និងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក​ ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រពេញទំហឹង ចំពោះគម្រោងការវិនិយោគខាងលើ និងបានសន្យាជួយសម្របសម្រួលគម្រោងទាំងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។

លោករដ្ឋមន្ត្រី ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនទាំងពីរ ធ្វើការសិក្សាអំពីលក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា និងសក្តានុពលអតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំសំណើវិនិយោគផ្លូវការ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងអនុម័ត ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្រួលរាល់នីតិវិធី និងបែបបទរដ្ឋបាលនានា គ្រប់ពេលវេលា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post