ភ្នំពេញៈ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញនៅតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ និងចែកចាយ លើទីផ្សារ
ការចុះមកត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៣កើត ខែទុតិមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ជាលទ្ធផលមន្រ្តីជំនាញបានធ្វើការដកហូតទំនិញខូចគុណភាព ហួសកាលប្រើប្រាស់ ចំនួន៣ មុខស្មើ៤,៥គីឡូក្រាម ដើម្បីយកទៅកម្ចេចចោលទៅតាមនិតិវិធី។
ក្នុងឱកាសនោះដែរ មន្រ្តីកាំកុងត្រូល បានធ្វើការណែនាំ ផ្សព្វផ្សាយ អប់រំ ដល់អាជីវករឲ្យមានការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារផងដែរ៕