header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តកំពត និងប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។

បន្ទាប់ពីការចុះពិនិត្យផ្លូវជាតិលេខ៤ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្តចុះពិនិត្យមើលផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារទឹកភ្លៀងបន្តទៀត។

នៅក្នុងការចុះពិនិត្យពិនិត្យការខូចខាតនោះ លោកបញ្ជាក់ប្រាប់ថា ផ្លូវដែលរងការខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀង មានប្រវែង១៥គីឡូម៉ែត្រ នឹងត្រូវជួសជុលឡើងវិញឲ្យរួចរាល់ក្នុងរយៈពេល១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះទៅ។

ទេសរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅដល់ក្រុមហ៊ុនដឹកទំនិញទាំងអស់ សូមមេត្តាកុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះវានាំឲ្យខូចខាតផ្លូវ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនាំខាតបង់ថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិផងដែរ។ សូមឲ្យចូលរួមថែរក្សាទាំងអស់គ្នា ចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post