header ads

Sponsor

ពិសី

ព្រះសីហនុៈ នៅម៉ោង៨ព្រឹកថ្ងៃទី៣ ខែកក្កដា ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុបើកកិច្ចសហការ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត រួមនិងមន្ត្រីសាលាខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើតម្លៃលក់ប្រេងសាំងតាមស្ថានីយប្រេងមួយចំនួន ក្នុងខេត្តព្រះសីហនុ នៅតែឡើងថ្លៃ មិនទាន់អនុវត្តន៍តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ និងតាមសេចក្តីសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតម្រូវឲ្យ​លក់ចុះបញ្ចុះថ្លៃ។

ក្រុមកាងារខាងលើរកឃើញ នៅតាមបណ្តាស្ថានីយលក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅតែមិនព្រមគោរពអនុវត្តន៍តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលកាលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក៏ដូចជាមិនអនុវត្តតាមអនុសាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ហើយមន្ត្រីកាំកុងត្រូលខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកំពុងមានវិធានការតាមច្បាប់ទៅលើបណ្តាស្ថានីយចែកចាយប្រេងឥន្ទនៈមួយចំនួនណាបន្តលក់ប្រេងសាំង លើសតម្លៃ ដែលក្រសួងពាណិជ្ជកម្មបានកំណត់ និងចេញសេចក្តីជូនដំណឹងខាងលើ។

ករណីនេះម្ចាស់ស្ថានីយទាំងអស់ក្នុងខេត្តព្រះ​សីហនុ បានអះអាងយល់ព្រមលក់តាមតម្លៃដែលក្រសួងបានជូនដំណឹងនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post