header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

វីដេអូ Live

បាងកក៖ នៅយប់​ថ្ងៃច័ន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨ នេះ សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃ (ThairathTV) បានចេញផ្សាយហើយ ទាក់ទងនឹងព័ត៌មាននៅខេត្ត ឈៀង រ៉ាយ ដោយក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ ហើយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ខ្សត់ខ្សោយ និងហេវហត់បំផុត ដោយស្ទើរតែបើកភ្នែក​មិនចង់រួចទៅ​ហើយ។ 

ក្រុមសង្គ្រោះថៃ ក៍ដូចជាក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល ​ព្រមទាំងប្រជាជនថៃ​ទាំងអស់ មានការសប្បាយរីករាយជាខ្លាំង និងបានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ ព្រមទាំងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ ពីតំបន់នៅរូងភ្នំនេះ។

ខណនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងដែលមានសុវត្ថិភាព​ ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ។

 សូមជម្រាបជូនថា ដោយសារចម្ងាយដ៏ឆ្ងាយចំណុចខ្លះ ក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ចំនួន០៩ថ្ងៃមកនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post