header ads

Sponsor

រិទ្ធី

កាលពីយប់ថ្ងៃទី០២ឆ្លងចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចក្រុងភ្នំពេញ បានចូលទៅចាប់ខ្លួនលោក កឹម សុខា នៅផ្ទះរបស់លោកស្ថិតក្នុងខណ្ឌទួលគោក​ យកទៅឃុំខ្លួននៅត្រពាំងផ្លុងគុកកម្ម ខេត្តត្បូងឃ្មុំ។

បទចម្រៀងដែលមានចំណងជើងថា ត្រពាំងថ្លុងគុកកម្ម បទនេះនិពន្ធទំនុក និងច្រៀងដោយ កេត្យា ស៊ាន វិទ្យុខ្មែរពិភពលោក នៅប្រទេសបារាំង ត្រូវបានបង្ហោះផ្សាយផ្សព្វដោយហ្វេសប៊ុកលោក យ៉ែម បុញ្ញឬទ្ធិ។

បទចម្រៀងនេះរៀបរាប់ពីការចាប់ខ្លួនលោក កឹម សុខា រឿងល្មើសជាក់ស្តែង តុលាការចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិ។ ចុងបញ្ចប់នៃបទចម្រៀងនេះបានបួងសួង ឱ្យលោក កឹម សុខា និងអ្នកទោសមនសិការ មានសេរីភាពឆាប់ៗ និងឱ្យដំណើរការប្រជាធិបតេយ្យវិលមករកភាពប្រក្រតីវិញ។

ដប់ខែ ខ្មែរនៅចាំ ត្រពាំងផ្លុងគុកកម្ម ដែលគេបានចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ទាំងកណ្ដាលអធ្រាត្រ យប់ថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នាំខ្លួនទៅឃុំឃាំងនៅទីនោះ។ នេះជាការរៀបរាប់នៅក្នុងគេហទំព័រហ្វេសប៊ុកលោក យ៉ែម បុញ្ញឬទ្ធិ អតីតមន្ត្រីជាន់ខ្ពស់អតីតបក្ស CNRP។

ដប់ខែ កន្លងផុតទៅ ការបន្តឃុំខ្លួនលោកទាំងបំពាន ក្រោមហេតុផលនយោបាយ ដែលយើងនៅតែទាមទារឱ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ។

សូមរំលឹកថា កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិបានខិតខំធ្វើការបញ្ចុះបញ្ចូលសហគមអន្តរជាតិដើម្បីឱ្យមានការអន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ អនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

តែទោះជាយ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់គណបក្សនយោបាយ២០ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយអវត្តមានគណបក្សសង្គ្រោះជាតិ។

តោះស្តាប់ចម្រៀងដែលមានចំណងជើងថា ត្រពាំងថ្លុងគុកកម្ម

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post