header ads

Sponsor

រិទ្ធី

ថ្មីៗនេះ រូបថត និងវីដេអូរបស់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសកម្មភាពផឹកស៊ី (ស្រាបៀរអាបេសេ) ច្រៀង រាំ យ៉ាងសប្បាយ ដែលច្រៀងដោយឯកឧត្តម ឡុង ឌីម៉ង់ ហើយត្រូវបានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នា (share)។

មើលឱ្យហើយទៅក្រុមលោកទូត ឡុង​ ឌីម៉ង​ នៅកូរ៉េខំប្រឹងបំពុលពង្វក់ស្មារតី​ ផឹកស៊ីច្រៀងរាំឲ្យយុវជនភ្លេចគិតលែងខ្វល់ពីកិច្ចការងារប្រទេសជាតិដឹងតែសប្បាយ​ ដើម្បីឲ្យពួកគេមានឱកាសបន្តដឹកនាំផ្ដាច់ការបន្តទៀត​ គេប្រឹងស្រែកឃោសនាណាស់​ បក្ស​ ដេកភ័យ​ ឮតែពួកគេស្រែក​ថា​ ហ៊ុន​ សែនដេកភ័យៗរហូត​ ច្បាស់ជាភ័យហើយ​ បើខ្មែរ​ ដេកផ្ទះមិនចេញទៅបោះឆ្នោតនោះ​ ជួយShare ឱ្យពួកបំផ្លាញ់លុយជាតិ​ ចោលម្សៀត​ បម្រើបក្ស​ ស្វាងផង​ កុំស្រវឹងភ្លេចតួនាទីខ្លួនឯងជាអ្វី​។ នេះជាការសរសេររបស់គណនីយ Khmerlove។ 

ម្ចាស់គណនីយដដែលបានបន្តទៀតថា៖ ខ្ញុំពិតជាមានភាពខ្មាសអៀន​ ជនជាតិគេ​ណាស់​ ដែលមាន​ លោកទូត​ ប្រភេទដូច​ ឡុង​ ឌីម៉ង​ មកកាន់ការងារតំណាងឱ្យជាតិរបស់ខ្ញុំ​ សូមអស់លោកពិចារណាឡើងវិញ​ ថាលោកកំពុងធ្វើអ្វី​ បម្រើអ្វីខ្លះ​ ដល់បងប្អូនពលករ​ ស្ដ្រីរៀបការស្វាមីកូរ៉េ​ ដែលជួបបញ្ហា​ គេធ្វើបាប​ ឬមួយពួកអស់លោកគ្មានចេះធ្វើអ្វី​ ក្រៅពី​ ពង្វក់ឱ្យយុវជន​ ចេះផឹកស៊ី​ កុំខ្វល់រឿងនយោបាយ​ នេះហើយជាមូលហេតុដែល​ ឡុង​ ឌីម៉ង​ តែងតែប្រាប់​ បងប្អូនពលករ​ កុំឱ្យខ្វល់រឿងនយោបាយ។

ទាក់ទងនឹងសកម្មភាពរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េដែរ លោក មុត ចាន់ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា បានប្រតិកម្មយ៉ាងខ្លាំងថា៖ តើនេះតួនាទីរបស់ឯកអគ្គរាជទូតខ្មែរ តំណាងឱ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា?

លោក មុត ចាន់ថា បន្តថា លោក ឡុង ដឺម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង ត្រូវបានគេឃើញពាក់អាវបក្ស និងផឹកស៊ី ច្រៀងរាំយ៉ាងសប្បាយ រួចហើយថតបង្ហោះពាស់ពេញបណ្តាញសង្គមហ្វេសប៊ុក។ តើគាត់កំពុងបំពេញភារកិច្ចដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ឱ្យគាត់មែនទេ?

ក្នុងនាមជាពលរដ្ឋខ្មែរ និងជាម្ចាស់ពន្ធ ខ្ញុំស្នើសុំឱ្យឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំភ្លឺចំពោះសកម្មភាពរបស់លោកទូត ឡុង ដឺម៉ង់ តើគាត់កំពុងអ​នុវត្ត និងបំពេញតួនាទី និងភារកិច្ចដែលក្រសួងប្រគល់ឱ្យដែលគាត់យកពេលវេលាធ្វើសកម្មភាពបក្ស ផឹកស៊ី ច្រៀងរាំ បែបនេះ?

វីដេអូ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post