header ads

Sponsor

ពិសី

ភ្នំពេញ​៖​ នាវេលាម៉ោង​ ៤និង២០នាទីល្ងាច​ ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​២០១៨​ នារីរងគ្រោះម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Nex បានធ្វើដំណើរតាមផ្លូវ​ ខណៈនោះ​ ស្រាប់តែមានជនសង្ស័យចំនួន​ ២នាក់​ បានជិះមកជិតរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ IPhone 7Plus ពីនារីរងគ្រោះខាងលើបានសម្រេច​ តែត្រូវបាននារីរងគ្រោះជិះម៉ូតូដេញបុក​ រហូតឃាត់ខ្លួនបានជនសង្ស័យ​ ២នាក់ ហេតុការណ៍នេះបានកើតឡើងដែលស្ថិតនៅតាមបណ្តោយផ្លូវ​១០០៣​ ភូមិពងពោយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើ មានឈ្មោះ​ សេង​ វណ្ណច័ន្ទ​ ភេទស្រី​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ ពេទ្យ​នៅរោងចក្រ​ សាមិល​ ស្នាក់នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ ចំណែកឯជនសង្ស័យទាំង​ ២នាក់ខាងលើ​ គឺមានឈ្មោះដូចខាងក្រោម ៖

ទី១-ឈ្មោះ​ យឿន​ សម្បត្តិ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅភូមិទួលគោក​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​

ទី២ ឈ្មោះ​ ភឿន​ ប្រចាក់​ ភេទ​ប្រុស​ អាយុ​ ១៨ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅភូមិទំនប់១​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

បើតាមសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា​ មុនកើតហេតុ​ នារីរងគ្រោះបានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Nex ពណ៌លឿង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FE-3985 ដោយធ្វើដំណើរក្នុងទិសដៅ ពីជើង ទៅត្បូង​ ដោយចេញពីរោងចក្រ​ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅឯសង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ តែខណៈកំពុងជិះម៉ូតូ​ ស្រាប់តែមានជនសង្ស័យ​ ២នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ សង់សេ១២​៥​ ពណ៌​ខ្មៅ​ ស៊េរី២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GY-1769 បានធ្វើដំណើរមកពីក្រោយ​ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ​ IPhone 7Plus ពណ៌ខ្មៅ​ ដែលនារីរងគ្រោះទុកនៅក្នុងគ្លប់ខាងមុខ​បានសម្រេច​ តែត្រូវបាននារីរងគ្រោះខាងលើជិះម៉ូតូដេញតាមរហូតមកដល់ចំណុចផ្លូវ១០០៣​ ភ្លាមៗនោះ​ កម្លាំងសមត្ថកិច្ចដែលដាក់គោលដៅពួនស្ទាកបង្ក្រាបនោះ​ បានចេញអន្តរាគមន៍ដេញតាមពីក្រោយ​ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង​ ២នាក់ខាងលើ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង​ ២នាក់ខាងលើរួចមក សំភារៈរបស់នារីរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ហើយ​ កម្លាំងសមត្ថកិច្ចបាននាំមកកាន់អធិការខណ្ឌសែនសុខ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post