header ads

Sponsor

ពិសី

ថៃឡង់ដ៏ៈ សារព័ត៌មានចិន People’s Daily បានចុះផ្សាយនៅមុននេះថា នៅទីបំផុត ក្រុមអ្នកជួយសង្គ្រោះបានជួយបានក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលនៅជាប់គាំងរូងភ្នំ ថាមលួង នងណុន នៅខេត្តឈៀងរ៉ៃ ដែលសិ្ថតនៅភាគខាងជើងប្រទេសថៃឡង់ដ៏ ។

គួររំលឹកថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ បានបាត់ខ្លួនក្នុងរូងភ្នំខាងលើ ចាប់តាំងពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយពីពួកគេបានហ្វឹកហាត់ចប់។

ការបាត់ខ្លួនរបស់ពួកគេអស់រយៈពេលចំនួន៩ថ្ងៃ ទើបត្រូវបានក្រុមអ្នកមុជទឹកជនជាតិអង់គ្លេស២រូបរកឃើញ ក្នុងចម្ងាយប្រមាណ៣គីឡូម៉ែត្រពីច្រករូងភ្នំ ថាមលួង នងណុន ដែលជារូងភ្នំមួយស្ថិតក្នុងខេត្ត ឈៀងរ៉ៃ និងមានប្រវែងវែងជាងគេលំដាប់ទី២ក្នុងចំណោមរូងភ្នំដែលវែងជាងគេបង្អស់នៅក្នុងប្រទេសថៃឡង់ដ៏ ។

ក្រោយមកទៀត ក្រុមការងារជួយសង្គ្រោះដែលរួមមានអាជ្ញាធរថៃ និងបរទេស ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អង់គ្លេស ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានបន្តសកម្មភាពរុករក និងរកវិធីសាស្រ្តជួយក្មេងៗទាំងនោះចេញពីរូងភ្នំដ៏ស្មុគស្មាញនេះវិញ នៅពេលដែលបានដឹងថា ពួកគេនៅមានជីវិតរស់នៅឡើយទេ ។

ប្រតិបត្តិការពីដំបូង គឺការបូមទឹកចេញពីរូងភ្នំ ខណៈដែលភ្លៀងបន្តធ្លាក់ចុះខ្លាំង និងបានហូរទឹកចូលក្នុងល្អាងភ្នំនោះស្ទើរតែលិចក្រុមក្មេងៗទំាងនោះទៅហើយ ។

ចុងក្រោយ ក្រុមអាជ្ញាធរ បានសម្រេចបើកប្រតិបត្តិការជួយសង្គ្រោះក្មេងៗទាំងនេះចេញពីល្អាងដ៏ស្មុគស្មាញនេះ ដោយនាំយកក្មេងៗចេញម្តងម្នាក់ៗ ដោយបិទជិត និងមានក្រុមជួយសង្គ្រោះទាញចេញមកខាងក្រៅ។

សំណាងល្អ ប្រតិបត្តិការនៅថ្ងៃដំបូង ដោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមការងារជួយសង្គ្រោះបាននាំក្មេងៗ៤នាក់។

មកដល់ថ្ងៃទី២ គឺថ្ងៃចន្ទ បាននាំក្មេងៗបានចំនួន៤នាក់ទៀត។

សម្រាប់ប្រតិបត្តិការថ្ងៃទី៣ គឺសកម្មភាពនៃការជួយសង្គ្រោះធ្វើដោយវិធីដូចសព្វដង ដោយមានភាពរហ័សជាងមុនបន្តិច ដោយក្រុមជួយសង្គ្រោះបាននាំក្មេងៗម្តងម្នាក់ៗរហូតដល់អស់មនុស្សទាំងអស់ចេញពីរូងភ្នំបានដោយជោគជ័យ សរុប៤នាក់ និងគ្រូបង្វឹកម្នាក់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post