header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នេះ        ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នេះជាស្ពានអាកាសទី៥ក្នុងទីក្រុងភ្នំពេញ ហើយការសាងសង់ស្ពានេះចំណាយថវិកាសាងសង់សរុបប្រមាណ ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ពន្ធ និងអាករផ្សេងៗ។ ការសាងសង់ត្រូវចំណាយពេលអស់២៤ខែ គឺចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ។

ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦.៥ ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។

សម្តេច ហ៊ុន សែន បានថ្លែងថាទីនេះពីមុនជាជាយក្រុងដែលគ្មានការអភិវឌ្ឍន៍អ្វីទេ មានតែមនុស្សធ្វើដំណើរដោយថ្មើរជើង ជិះកង់ និងមានឡានពីរបីធ្វើដំណើរឆ្លងកាត់។ ភាគច្រើនបងប្អូនប្រជាពលរដ្ឋបានស្គាល់ច្បាស់ថាទីនេះជាកន្លែងចាក់លេខរថយន្ត និងមានផ្សារលក់ដូរដែលមានដីហុយសំពោង ហៅថា “ផ្សារដីហុយ” ដែលធ្លាប់ជាផ្សាចោរ គឺក្រោយពីពួកគេលួចបានអ្វីហើយគឺយកមកលក់ដូរនៅទីនេះ។

ប៉ុន្តែនៅពេលនេះ តំបន់ផ្សារដីហុយគឺជាដំបន់កំពុងរីកចម្រើនដែលមានស្ពានអាកាសថ្មីស្រឡាងមួយនេះត្រូវបានសាងសង់រួចស្រេចហើយ តំបន់ផ្សារដីហុយពេលនេះកំពុងអភិវឌ្ឍន៍ហើយពលរដ្ឋរស់កាន់តែសុខស្រួល និងមានជីវភាពរស់នៅកាន់តែធូរធារ។

សម្តេច ហ៊ុន សែន បានថ្លែងអរគុណមិត្តចិនដែលមានសម្ព័ន្ឋភាព និងសហប្រតបតិ្តការល្អជាមួយកម្ពុជា និងបានចាត់ទុកកម្ពុជាជាមិត្តដែកថែប និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់របស់មិត្តចិន តាំងពីជំនាន់សម្តេចតារហូតមកដល់សព្វថ្ងៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post