header ads

Sponsor

ពិសី

រតនគិរីៈ ឈើជាច្រើនកំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប នឹងរឹបអូសយកមករក្សាទុកជាបណ្តោះអាសន្ន។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរឡាង ស្ថិតនៅក្នុងភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ហើយក៏បានប្រទះឃើញឈើប្រភេទស្រឡៅប្រមាណ១៦០កំណាត់ ដែលឈ្មួញមិនស្គាល់អត្តសញ្ញាណយកមកលាក់ទុកនៅក្នុងព្រៃ។

ប្រតិបត្តិការនេះដែរ ដោយមានការសម្របសម្រួលពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងរួមមាន ៖ កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុក កម្លាំងអាវុធហត្ថខេត្ត កម្លាំងអាវុធហត្ថស្រុក នឹងកម្លាំងប៉ុស្តិ៍ផងដែរ ។

ក្រោយពីការចុះបង្ក្រាប នឹងរឹបអូសឈើប្រភេទស្រឡៅចំនួន១៦០កំណាត់ទាំងនោះ សមត្ថកិច្ចជំនាញមិនអាចដឹកជញ្ជូនចេញមកបានទេ ដោយសារស្ថានភាពផ្លូវលំបាក ក្នុងការដឹកជញ្ជូនឈើទាំងនោះ ហើយក៏ប្រគល់ទៅឲ្យកម្លាំងប៉ុស្តិ៍ឃុំប៉ូយ ដើម្បីទទួលថែរក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំផ្លូវស្ងួតដី ទើបអាចដឹកជញ្ជូនចេញបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post