ព្រៃវែងៈ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ រត់ឆ្លងកាត់ផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពេញទំហឹង ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៥០នាទីព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវលំក្រាលកៅស៊ូ ស្ថិតក្នុងភូមិគ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ក្មេងស្រីរងគ្រោះឈ្មោះ ហៀង ថាវី អាយុ៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ រត់ឆ្លងកាត់ផ្លូវពីលិចទៅកើកយ៉ាងលឿនមិនទាន់ឆ្លងផុតត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកពីជើងមកត្បូង បានជ្រុលចង្កូតបុកក្មេងស្រីរងគ្រោះពេញទំហឹងស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពីបុកក្មេងស្រីភ្លាម ម្ចាស់រថយន្ត បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើកហេតុសមត្ថកិច្ចមកដល់ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរករថយន្តបង្កយកមកដោះស្រាយទៅតាមនីតិវិធី៕