header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ រួមជាមួយមិត្តភ័ក្តិជាអ្នកចិញ្ចឹមសត្វឥន្ទ្រីជាច្រើនក្បាល បាននាំគ្នាយកសត្វចិញ្ចឹមរបស់ពួកគេទៅបង្រៀនឲ្យចេះហើរនៅចំណុចដីវាលស្ពានបឹងហា ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរ ហើយក៏បានចុះមុជទឹកបឹង ស្រាប់តែលង់បាត់រកមិនឃើញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដេត អាយុប្រហែល២៨ឆ្នាំ ជាជាងថតរូប មានទីលំនៅផ្លូវ២០០៤ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីមិត្តភ័ក្តិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេប្រមានជាង១០នាក់ បានយកសត្វមកបង្រៀនឲ្យចេះហើយនៅចំណុចខាងលើ និងបានផឹកសុីតិចតួច។ បន្តិចក្រោយមក មិត្តភ័ក្កម្នាក់ រួមជាមួយជនរងគ្រោះ បាននាំគ្នាចុះទៅលឹងទឹកនៅក្នុងបឹងហាចំណុចខាងលើ ស្របពេលនោះ អ្នកចុះលេងទឹកម្នាក់បានឡើងមកលើគោកវិញ នៅសល់តែជនរងគ្រោះ ដោយប្រាប់ថា សុំលេងបន្តិចទៀត។ ដោយគិតថា ជនរងគ្រោះចេះហែលទឹក មិត្តភ័ក្តិទាំងអស់ក៏មិនឃាត់។

ប្រភពបន្តថា គ្រាន់តែក្រលៀសភ្នែកបន្តិច ស្រាប់តែបាត់ជនរងគ្រោះឈឹងតែម្តង ក៏នាំគ្នាផ្អើលឆោឡោឡើង និងចុះរាវរកតែមិនឃើញទាល់តែសោះ។

បើតាមបុរសបង់សំណាញ់ម្នាក់បានប្រាប់ថា ចំណុចកើតហេតុខាងលើនេះ ពីមុនមកប្អូនប្រុសរបស់គាត់ក៏ធ្លាប់លង់ម្តងដែរ តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ពេលនោះជនរងគ្រោះបានប្រាប់ថា ពេលខ្លួនចុះទៅលេងទឹក ស្រាប់តែមានអ្វីមួយមកចាប់ជើងជាប់ហែលមិនរួច។

ទោះជាយ៉ាងនេះក្តី ជំនឿរអរូបបិយនេះ បានធ្វើឲ្យក្រុមភ័ក្តិជនរងគ្រោះ នាំគ្នាធ្វើការសែនព្រេនផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុចុះរាវរក និងទំនាក់ទំនងទៅសាច់ញាតិផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post