header ads

Sponsor

ពិសី

កំពតៈ កម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយឃាត់ខ្លួនមនុស្សជិត៤០នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនជាតិចិន៣៨នាក់ ក្នុងនោះមានស្រី១១នាក់ ពីបទចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣៨នាក់នេះ កម្លាំងជំនាញនៅ២ទីតាំង ដែលទីតាំងទី១.នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដោយឃាត់ខ្លួនមនុស្ស២០នាក់ ក្នុងនោះមានស្រី៦នាក់ និងទីតាំងទី២.នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ឃាត់បាន១៨នាក់ ស្រី៥នាក់។

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពតបានបញ្ជូនជនជាតិចិនទាំង៣៨នាក់ខាងលើ ទៅនាយកដ្ឋានអន្តោប្រវេសន៍រួចហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post