header ads

Sponsor

ពិសី

តាកែវ៖ កាលពីថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ​២០១៨​កន្លងទៅ អាណាព្យាបាលក្មេងម្នាក់នៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រកាសរកក្មេងប្រុសខាងលើតែមិនទទួលបានដំណឹងសោះ លុះមកដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ រំលងបាន ០៧ ថ្ងៃ ទើបទទួលបានដំណឹង តែអ្វីដែលហួសចិត្តនោះគឺ រកឃើញត្រឹមសាកសពទៅវិញ ដោយសារឃាតករបានវាយសម្លាប់ រួចប្លន់យក ម៉ូតូ​ Dream 018 ទៅជាមួយ។

ក្មេងប្រុសរងគ្រោះ ខាងលើ ឈ្មោះ ណុប លឹម ហេង ភេទប្រុស អាយុ១២ ឆ្នាំ ។

យោងតាមការបំភ្លឺពី​ម្ដាយធំ និងសាច់ញាតិជិតខាង បានឲ្យ​ដឹងថា នៅថ្ងៃទី១២ ខែកក្កដា២០១៨ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ម្ដាយកុមារារងគ្រោះឲ្យ​ម៉ូតូ C125 សេរី២០១៨ ពណ៌ខ្មៅទៅលាងទឹក រហូតដល់យប់មិនឃើញកូនមកវិញ ក៏បានប្ដឹងសមត្ថកិច្ចឲ្យ​ជួយដើររករហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានអ្នក​ដើររកអង្ក្រងបានប្រទះឃើញហើយរាយការទៅសមត្ថកិច្ច។

បើតាមសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះពិតជាអំពើលួចមានស្ថានទម្ងន់ (ប្លន់សម្លាប់​យកម៉ូតូ ) ក្រោយពិនិត្យរួច សាកសពបានប្រគល់ឲ្យ​សាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ប​ច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកតាម​ចាប់ជនសង្ស័យ ដើម្បីយក​ផ្តន្ទាទោសតាមច្បាប់៕

ក៍សូមចូលរួមរំលែកទុក្ខគ្រួសារសពផង នេះជារឿងមួយដែលគួរយកចិត្តទុកដាក់បន្ថែមផងដែរ ទាក់ទងនឹងទ្រព្យសម្បត្តិ ក៍ដូចជាសម្ភារៈមានតម្លៃផ្សេងៗ អាណាព្យាបាលមិនគួរបណ្ដោយឲ្យមានការប្រើប្រាស់ទាំងវ័យក្មេង និងមិនអាចការពារបានបែបនេះឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post