header ads

Sponsor

ពិសី

រតនគីរីៈ កម្លាំងប៉ុស្តិ៍នគរបាលកាពារព្រំដែន លេខ៤០៧(កន្ទុយនាគ) បានហសការណ៍ជាមួយកម្លាំងកងអនុសេនាតូចទី៣ (យោធាកន្ទុយនាគ) និងកម្លាំងបរិស្ថាន(កន្ទុយនាគ) បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនមេតំហ្វេតាមីន ទម្ងន់៤៤៣.០៨ក្រាម នៅចំណុចកងអនុសេនាតូចទី៣ (យោធាកន្ទុយនាគ) នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថាវ ស៊ឺន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ (សញ្ជាតិឡាវ) ពីបទចរាចរណ៍សារធាតុញៀន វត្ថុតាងដកហូតជាក់ស្ដែងរួមមាន៖ ទី១. ថ្នាំញៀនមេតំហ្វេតាមីន ទម្ងន់៤៤៣,០៨ក្រាម, ទី២. នាឡិកាដៃ១គ្រឿង, ទី៣. លុយឡាវ ចំនួន៧៧,០០០គីប, ទី៤. សៀវភៅគ្រួសារជនជាតិឡាវ ចំនួន១ក្បាក ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនលោកវរសេនីយ៍ទោ លាង អ៊ីម នាយការិយាល័យប្រឆាំគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post