ភ្នំពេញៈ ពិតជារឿងគួរឲ្យខ្លោចចិត្តណាស់ ព្រោះតែឃើញកូនកើតមកឆែបមាត់ និងពិការភ្នែកទាំងសងខាង ស្ត្រីជាម្ដាយបានសម្រេចចិត្តបោះបង់កូនចោល ក្នុងមន្ទីរពេទ្យកុមានជាតិ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកក្កដា ២០១៨ ទារកដ៏កម្សត់នេះ ថែមទាំងរលាកគូទខ្លាំងឡើងដំបៅ យំរហូត តែត្រូវបានពេទ្យ និងឪពុកម្តាយអ្នកជំងឺ ដែលកំពុងសម្រាកក្បែរនោះ ជួយមើលថែបណ្ដោះអាសន្នសិន ។ ហើយបច្ចុប្បន្នកំពុងខ្វះខាតខោអាវ ខោទឹកនោម ម្សៅ ក្រដាសសើម សម្រាប់ប្រើប្រាស់។
ក្មេងដ៏កម្សត់នេះ ត្រូវគេជួយមើលថែបណ្ដោះអាសន្ន និងកំពុងសម្រាកនៅមន្ទីរពេទ្យកុមារជាតិអគារA ដូច្នេះបើបងប្អូនបានអាន និងឃើញជួយ Share ផង ក្រែងមានសប្បុរសជន ឬអង្គការណាជួយ ព្រោះលោកពេទ្យគាត់រវល់ណាស់ ក្រែងគាត់មិនមានពេលបានមើលឌិតដល់៕