header ads

Sponsor

ពិសី

កំពង់ឆ្នាំងៈ កម្មការិនីរោងចក្រ ប្រមាណ៣៥នាក់ ផ្អើលដួលសន្លប់ ដោយនិយាយថា មានខ្មោចចូលសណ្ឋិត បង្កការភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅរោងចក្រ ខាយណេង ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន កម្មការិនីដែលដួលសន្លប់ខាងលើ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧត្ដុង ២០នាក់ និង១៥នាក់ទៀត បញ្ជូនគ្លីនិកឯកជន។

សម្រាប់ព័ត៌មានលម្អិត ភ្នាក់ងារយើងនឹងជម្រាបជូននៅពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post