header ads

Sponsor

ពិសី

ភ្នំពេញៈ យោធាម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះគ្រៀកឡើងម៉ូតូយកទៅសួរនាំ ក្រោយពីធ្វើសកម្មភាពវាយបំផ្លាញឧបករណ៍ចាក់ផ្សាយការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះឈ្មោះ ឃូ ហ៊ាងតុង ភេទប្រុស មុខរបរយោធា ឋានន្តរស័ក្តវរសេនីយ៍ទោ មុខងារនាយរងការិយាល័យបុគ្គលិកក្រសួងការពារជាតិ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរចាត់ការបន្តតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post