header ads

Sponsor

ពិសី

ភ្នំពេញៈ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្ដ្រី រដ្ឋន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការងារកងកម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ មិនសំដៅឆ្ពោះទៅលើតែការបោះឆ្នោតមួយមុខនោះទេ គឺការងាររួម ដើម្បីសន្ដិសុខជូនកម្ពុជាតែម្ដង។

ក្នុងពិធីជួបពិភាក្សា ការងារជាមួយ អ្នកសង្កេតការណ៍ជាតិអន្ដរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ សម្ដេច ស ខេង បានឲ្យដឹងថា ការងារសម្ថកិច្ច ត្រូវធ្វើយ៉ាងណាការពារប្រជាពលរដ្ឋ ដើម្បីឲ្យមានសុខសន្ដិភាព។

សម្ដេចមានប្រសាសន៍ថា «ការងារសន្ដិសុខសំខាន់ធ្វើយ៉ាងណាបង្កលក្ខណៈដល់គ្រប់គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ការងារសន្ដិសុខ យើងខ្ញុំមិនសំដៅឆ្ពោះទៅលើតែការបោះឆ្នោតមួយប៉ុណ្ណោះទេ គឺការងាររួម ដើម្បីសន្ដិសុខជូនព្រះរាជណាចក្រកម្ពុជាតែម្ដង»

ឆ្លៀតឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអះអាងថា  ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយៈពេល ២១ ថ្ងៃ គឺមានលក្ខណៈល្អប្រសើរ ពិសេស គណបក្សនយោបាយ និងបេក្ខភាព មានភាពចាស់ទុំ។

ចំណែកគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បញ្ជាក់ថា ការវាយតម្លៃនេះដោយមើលឃើញផ្ទាល់ភ្នែកទាំងពេលឃោសនាបោះឆ្នោតឃើ់ញគណបក្សនយោបាយនានាបានធ្វើសកម្មភាពឃោសនាតាមច្បាប់បោះឆ្នោតដោយមិនមានការគៀបសង្កត់។ គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិសង្កេតឃើញស្ថានការក្នុងប្រទេសកម្ពុជាល្អ មិនមានឃើញមានដាក់ពង្រាយ កម្លាំង​ប៉ូលិស ទាហានដើម្បីគំរាមកំហែងណាមួយដល់ដំណើរការបោះឆ្នោតនោះឡើយ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា មានកងកម្លាំងសមត្ថកិច្ចការពារសន្តិសុខ ជាង៨ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាព និងសន្ដិសុខប្រជាពលរដ្ឋ នៅពេលដំណើរទៅចូលរួមការបោះឆ្នោត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post